Program for education of non violence,Created by Creation-for-opinion organization
បុសិ៏្តមង្គលសុវណ្ណ FM 88.75 MHz ម៉ោង ៥‑៦ ព្រឹក
នាទីបណ្តុះធម៌អហិង្សា រៀបចំដោយអង្គការបណ្តុះគំនិត បង្កើតឡើងដើម្បីឲ្យមនុស្សគ្រប់ស្រទាប់វ័យទាំងអស់ មានធម៌អហិង្សានៅក្នុងជីវិតគ្រប់ៗរូប នឹងទទួលបាននូវសេចក្តីសុខ សេចក្តីចម្រើន ជាប្រយោជន៍សុភមង្គល សុខសន្តិភាព ដល់បុគ្គល នឹងបុគ្គល សង្គមគ្រួសារ សង្គមជាតិ និងពិភពលោកដោយធម៌អហិង្សា មានលក្ខណៈជាតបៈធម៌ដ៏ក្រៃលែង ដែលផ្សាយមេត្តាធម៌ដល់សព្វសត្វ និងញុំាងសត្វមិនឲ្យបៀតបៀនចងពៀរ និងគ្នាមានតែធម៌សន្តោសអធ្យាស្រ័យចេះ ស្រឡាញ់អាណិតអាសូរប្រកបដោយឈាមជ័រតែមួយ ។
អហិង្សាជាធម៌ដ៏សំខាន់ ប្រសិនបើអ្នកកាន់បានគ្រប់គ្នា សមលោកទាំងមូលនិងជានាគ្នា ការអំពើទាស់គ្នាក៏មិនមាន ។
ព្រោះធម៌អហិង្សាជាធម៌ស្ងប់ អាចឲ្យរាប់រកគ្នារាល់ប្រាណ អាចនំាឲ្យកើតគឺសុខសាន្ត ជានិច្ចនិរន្តន៍តទៅអើយ ។
ប្រសិនបើអាចប្រជុំគ្នា ទូទាំងលោកាពុំកន្តើយ ជជែកប្រឹក្សារកកោះត្រើយ បើបានឃើញហើយព្រមកាន់តាម ។
ឲ្យធម៌អហិង្សាមានរាល់ទ្វីប ភ្លឺដូចប្រទីបនៃលោកភ្លាម នោះលោកទាំងមូលនឹងមាននាម ថាបានរួចផុតចាកហិង្សា ។
ប្រទីបនៃពន្លឺ គឺព្រះអាទិត្យ ប្រទីបជីវិតគឺធម៌អហិង្សា ។
ចាប់ដំណើរការពីថ្ងៃ១៥ រោច ខែ ពិសាខ ឆ្នាំ ថោះ ត្រីស័ក ព.ស ២៥៥៥ ត្រូវនឹងថ្ងៃ ពុធទី០១ ខែមិថុនា គ.ស ២០១១
នាទីផ្សាយរបស់ស្ថានីយវិទ្យុមង្គលសុវណ្ណ FM 88.75 MHz ខេត្តកំពង់ចាម
Broadcasting Program of Mongkul Sovann Radio FM 88.75 MHz, Kampong Cham
១‑ធម៌មានឧបការៈគុណច្រើន (សតិ សម្បជ្ជញ្ញៈ)
២‑ធម៌រក្សាលោក (ហិរិ ឳត្តប្បៈ)
៣‑ធម៌ធ្វើឲ្យល្អ (ខន្តិ សោរច្ចៈ)
៤‑ធម៌រកបានដោយកម្រពីរ (បុព្វការី កតញ្ញូ )
៥‑ធម៌បណ្តុះគំនិត (ត្រៃសិក្សា )
៦‑ធម៌អប់រំគំនិតដើម្បីអភិវឌ្ឍ
៧‑ធម៌ដោះស្រាយវិបត្តិគ្រប់យ៉ាង
៨‑ធម៌នាំឲ្យវិនាស (បរាភវសូត្រ)
៩‑ធម៌នាំឲ្យចម្រើន (មង្គល )
១០‑ធម៌សាមគ្គី
១១‑គោលធំគឺព្រះត្រៃបិដកជាចម្បង
លក្ខន្តិកៈនៃនាទីបណ្តុះធម៌អហិង្សារៀបចំដោយអង្គការបណ្តុះគំនិត
Statute of Program for education of non violence,Created by Creation-for-opinion organization
‑កម្មវិធីបណ្តុះធម៌អហិង្សា អាចផ្អាកការផ្សព្វផ្សាយក្នុងករណីមានវិបត្តិហិរញ្ញវត្ថុ
‑គោលបំណងកំណត់លើការអប់រំ និងការផ្សព្វផ្សាយគឺៈ
‑ទ្រឹស្តីទូន្មាន និងបង្ហាញផ្លូវនៃតម្លៃជីវិតមនុស្ស និងសេចក្តីសុខ សុភមង្គលមនុស្ស
‑សីលធម៌ ចរិយាធម៌រស់នៅក្នុងសង្គម
‑បណ្តុះគំនិតដើម្បីអភិវឌ្ឍន៍ឲ្យមានក្តីសង្ឃឹមក្នុងជីវិត
‑ពីជំនួញខុសច្បាប់ប្រាំយ៉ាង និងជួយទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀនគ្រប់ប្រភេទ
‑មិនឲ្យប៉ះពាល់នយោបាយ ពាហិរសាសនា និងមិនបៀតបៀនអ្នកដទៃ
‑មិនបម្រើគណៈបក្ស
‑ហាមមិនឲ្យប្រើពាក្យលេបខាយ អាសរស់ អាស់អាភាស និងប៉ះពាល់អ្នកដទៃ
សូមទទួលការរិះគន់ដើម្បីស្ថាបនាពីសំណាក់ពុទ្ធបរិស័ទគ្រប់មជ្ឈដ្ឋាន
លក្ខន្តិកៈមានប្រសិទ្ធភាព អនុវត្តចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ ។
No comments:
Post a Comment