The value of Human being is to help each other.....! That's the reason that human and animal is different...!
That's why we created this Organization................!

Friday, June 10, 2011

អហិង្សាធម៌ radio program


អហិង្សាធម៌
(ពីថ្ងៃច័ន្ទ ដល់ថ្ងៃអង្គារ៍)

កម្មវិធីដោះស្រាយ វិបត្តិ៣យ៉ាង តាម រយៈព្រះពុទ្ធសា សនា
(ពីថ្ងៃសុក្រដល់ថ្ងៃសៅរ៍)

ប្រធានបទ
. អ្វីជាអហិង្សា? និងមូលហេតុអ្វីខ្លះ ដែលនាំឲ្យកើតហិង្សា?
មូលហេតុរួមមាន៖
*    មិនមានការងារធ្វើ
*    មិនស្មោះត្រង់
*    កង្វះសេដ្ឋកិច្ច
*    ជំនឿផ្ទុយគ្នា
*    ភាពអវិជ្ជា
*    មិនគោរព
*    មិនលើកតម្កើងជន ជាបណ្ឌិត
.ផ្លូវដែលនាំទៅរកការកាត់ បន្ថយនូវអំពើហិង្សា
គឺមង្គលទាំង៣៨
មង្គលទី១......

ប្រធានបទ 
. វិបត្តិក្នុងការសិក្សា
.​ វិបត្តិក្នុងគ្រួសារ
. វិបត្តិផ្លូវចិត្ត




វត្ថុបំណង
.ផ្តល់នូវវិធីរស់នៅឆ្ងាយអំពីអំពើហិង្សា
.ចូលរួមបង្កើតនូវភាតរភាពដល់សង្គម
.កាត់បន្ថយអំពើហិង្សា ផ្សេងៗក្នុងសង្គម




វត្ថុបំណង
.ជួយសម្រាលទុក្ខរបស់ម្ចាស់ខ្លួន
.ផ្តល់ដំណោះស្រាយ បញ្ហា
.ចូលរួមកាត់បន្ថយ អំពើឃាតកម្ម



ចំណាំ៖ នៅកម្មវិធីផ្សាយនៅថ្ងៃអាទិត្យ គណៈកម្មការមិនបានកំណត់ទៅលើ កម្មវិធីណាមួយ ឡើយ។
សមាសភាព
.​ អ្នកសម្របសម្រួលកម្មវិធី ១នាក់
. វាគ្មិន ២ ឬ៣អង្គ/នាក់
សេចក្តីអំពាវនាវ
គណៈកម្មការរៀបចំកម្មវិធីនេះមានកិត្តិយសសូមនិមន្ត និងអញ្ចើញ វាគ្មិន ទាំងឡាយអ្នកមាន សមត្ថភាព ក្នុងការដោះស្រាយអំពើហិង្សា, អក្សរសាស្រ្តខ្មែរ និងវិបត្តិ ផ្លូវចិត្ត ចូលរួមក្នុងកម្មវិធី ផ្សាយរបស់វត្តជោតនារម បឹងកុក ព្រោះកម្មវិធីនេះ បង្កើតឡើង សម្រាប់អ្នកមានសមត្ថភាព ទាំងឡាយដើម្បីប្រើសមត្ថភាព របស់ខ្លួន ឲ្យជាប្រយោជន៍ដល់ សង្គមខ្មែរទាំងមូល។     ដូច្នេះសូមអ្នកមានសមត្ថភាពទាំងឡាយ ចូលរួមវិភាគទានចែកនូវ កម្មសិទ្ធិប្រាជ្ញារបស់ខ្លួន ដល់សាធារណជនទូទៅតាមកម្លាំងសមគួរ ពួកយើងទទួលស្វាគមន៍
និងផ្តល់កិត្តិយសជានិច្ច!
ល័ក្ខខ័ណ្ឌ
. និយាយមិនបះព្រះមហាក្សត្រ
​​​​​​​​​. មិនបះពាល់នយោបាយ
​​​​​​​​​​. មិនបះពាល់កិត្តិយសរបស់បុគ្គលណាមួយ
.​ មិនបញ្ចេញកំហឹងនៅពេលនិយាយឡើយ  
វាគ្មិន​ឬ​ពិធីករ បន្ទាប់ពីឧទ្ទេសនាមត្រូវប្រព្រឹត្តដូចខាងក្រោម៖
១. ថ្វាយបង្គំចំពោះព្រះសង្ឃរតនៈ
២.​ ថ្វាយបង្គំ ឬចម្រើនពរចំពោះវាគ្មិន​
៣. ចម្រើនពរដល់ញាតិញោម, សិស្សានុសិស្ស....
៤. ចូលដល់ប្រធានបទ
៥. រាល់វាគ្មិន ត្រូវឧទ្ទេសនាម
៦. មិនអនុញ្ញាតិ​ឲ្យចាកប្រធាន
៧. សួរថា តើអ្នកមានសំនួរឬទេ?
៨. សួរថា តើអ្នកមានយោបល់ឬទេ?
៩. អរគុណ និងលើកទឹកចិត្តឲ្យចូលរួមក្នុងកម្មវិធីលើកក្រោយ



o ចាប់ផ្តើមផ្សានៅប៉ុស្ត៍មង្គលសុវណ្ណ នៅវេលាម៉ោង០៥​ ដល់ម៉ោង​០៦ព្រឹក ចាប់ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ ២០១១ នេះតទៅ

ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១១
ភិក្ខុ មេត្តាបាល មួន វិចិត្រ



2 comments:

  1. This comment has been removed by the author.

    ReplyDelete
    Replies
    1. ប្រសិនបើដាច់គុណចង់កែប្រែ Blogspot អោយល្អប្រសើរខ្ញុំករុណាអាចជួយបាន។
      ពីព្រោះខ្ញុំករុណាក៏ចេញមកពីព្រះសង្ឃដែរ។

      Delete